នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក សុក វណ្ណា អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការីចំនួន០៣រូប បានចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងជាប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នដែលជាភ្នាក់ងាររាជរដ្ឋាភិបាលប្រចាំការនៅអាកាសយានដ្ឋាននោះ ក្រុមហ៊ុនពាក់ព័ន្ធនានាដែលជាអ្នកសាងសង់ និងក្រុមការងារអាកាសចរណ៍ ក្នុងគោលបំណងពិនិត្យពិភាក្សាលើការងារ Operational Readiness Activation and Transition មុននឹងបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។