នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ទុយ សុភ័ក្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលស្រុកព្រៃកប្បាស លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ និងមន្ត្រីជំនាញ លោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និង បរិស្ថានស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់លិចស្រូវដើម រដូវនៅឃុំព្រៃផ្គាំ នៃស្រុកអង្គរបូរី ដែលទឹកលិចចំនួន ៥៣២ហិកតា សង្គ្រោះបាន ៤៣៩ហិកតា ខូចខាតអស់ ៩៣ហិកតា។ បន្ទាប់មកបានបន្តមើលការធ្វើស្រែដោយប្រើម៉ាស៊ីនព្រោះ ដែលស្រូវនៅក្នុងដំណាក់កាលកំពុងចេញផ្កា។
ពេលរសៀលថ្ងៃដដែល ក្រុមការងារបានចុះពិនិត្យមើលការប្រមូលផលស្រូវដើមរដូវ និងស្ថានីយ៍បូមទឹកតាសួង ស្ថិតនៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាសខេត្តតាកែវ ដោយមានការចូលរួមពីលោកអភិបាលស្រុកព្រៃកប្បាស ប្រធាន អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ខេត្តតាកែវ ការដាំដុះស្រូវរដូវវស្សាឆ្នាំ២០២៥-២០២៦នេះ តាមការប៉ាន់ស្មាន ២១០ ០០០ ហិកតា។ បច្ចុប្បន្ននេះ ផ្ទៃដីស្ទូងនិងព្រោះ ១៨៨ ៥៤៧ហិកតា ស្មើ ៨៩,៧៨% ដោយឡែកនៅស្រុកអង្គរបូរី ផែនការអនុវត្ត ១១ ៤០០ហិកតា ស្ទូងនិងព្រោះបាន ៧ ២៥០ ហិកតា (៦៣.៦០%) ក្នុងនោះមានការជន់លិចសរុប ២ ៣២៦ហិកតា ខូចខាតអស់ ៣១៤ហិកតា សង្គ្រោះបាន ២ ០១២ហិកតា៕