នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំលោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ ពារាំង និងគណៈកម្មការសហគមន៍នេសាទបាទងសាមគ្គី៧មករា ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល០១ករណី នៅចំណុចវាលទំនាប ភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
វត្ថុតាងដែលក្រុមការងារដកហូតបាន និងរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បៃមុងចំនួន៣២មាត់ របាំងព្រួលស្បៃមុងប្រវែង១៩២០ម៉ែត្រ និងបង្គោលចម្រឹងចំនួន៦៤០ដើម ព្រមទាំងចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន១៤៥គីឡូក្រាម។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ការចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល៕