នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំលោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផល មន្ត្រីខណ្ឌ ផ្នែករដ្ឋបាលជលផលកំពង់លាវ សង្កាត់រដ្ឋបាលជលផលទួលតាកែវ ពារាំង និងគណៈកម្មការសហគមន៍នេសាទបាទងសាមគ្គី៧មករា ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល០១ករណី នៅក្នុងភូមិសាស្ត្រឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
វត្ថុតាងដែលក្រុមការងារដកហូតបាន និងរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បៃមុងចំនួន២០មាត់ របាំងព្រួលស្បៃមុងប្រវែង៩៨០ម៉ែត្រ និងបង្គោលចម្រឹងចំនួន៣៣០ដើម ព្រមទាំងចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន៧០គីឡូក្រាម។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ការចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល៕