នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានទទួលជួបជាមួយ ឯកឧត្តម YB Haji Dzowahir bin haji an Ghani តំណាងរាស្រ្តខេត្ត Kedah និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមជម្រាបជូនថាកិច្ចប្រជុំនេះ គណៈប្រតិភូម៉ាឡេសុីមានគោលបំណងពិភាក្សាសិក្សាស្វែងយល់ពីវិស័យកសិកម្មកម្ពុជា ជាពិសេសការផ្តោតសំខាន់ទៅលេីវិស័យស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនដែលខ្វះខាត និងពិនិត្យទៅលេីវិស័យសក្តានុពលផ្សេងៗទៀត ដែលអាចធ្វេីការវិនិយោគជាមួយប្រទេសកម្ពុជា។
ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាកម្ពុជាមានអង្ករក្រអូប ដែលមានគុណភាពខ្ពស់ ល្អប្រណិត និងរសជាតិឆ្ងាញ់ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ភាគីម៉ាឡេសុី និងបានអញ្ជេីញគណៈប្រតិភូ ចូលរួមកម្មវិធី(CAFE25) នាចុងឆ្នាំនេះ សំដៅលេីកកម្ពស់វិស័យកសិកម្មផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម ជាពិសេសមានឱកាសពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកែច្នៃកសិផលសំខាន់ៗដែលកម្ពុជាមាន និងការជំរុញកសិពាណិជ្ជកម្ម៕