ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមភស្តុភារកម្មកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើង ក្នុងបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការស្វែងយល់ពីនីតិវិធី និងបទ បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងវិស័យ កសិកម្ម និងវិស័យភស្តុភារកម្ម តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សព្វផ្សាយ ឬព្រឹត្តិការណ៍នានា និងគាំទ្រការកសាងសមត្ថភាពធនធានមនុស្សលើវិស័យកសិកម្ម វិស័យភស្តុភារកម្ម និងទាក់ទាញការវិនិយោគបន្ថែមលើវិស័យទាំងពីរ ក្នុងការចូលរួមនៅក្នុងកម្មវិធីចុះហត្ថខាខាងលើនេះមានសមាភាពចូលរួមសរុបប្រមាណ ៣៥នាក់៕