ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ដាំដើមឈើ ក្នុងព្រះរាជពិធី «រុក្ខទិវា» ស្ថិតក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម លើផ្ទៃដីទំហំ១០ហិកតា ដោយមានការអញ្ជើញចូលរួមដាំពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕