ឯកឧត្តមអនុរដ្ឋលេខាធិការ​ ស្រី វុឌ្ឍី អញ្ជេីញជាអធិបតីភាពក្នុងកម្មវិធីវេទិកាសាធារណៈ​ នៅខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ១១ កក្កដា ២០២៥ 172

នៅថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី អញ្ជេីញជាអធិបតីភាពក្នុងកម្មវិធីវេទិកាសាធារណៈ នៅស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះមានការចូលរួមពី​ លោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានឃុំសំបួរ លោក ឡៅ សំពរ អនុប្រធានមន្ទីរព័ត៌មាន ព្រមទាំងមានការចូលរួមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក​ នាយករងរដ្ឋបាល និងប្រជាពលរដ្ឋសរុបប្រមាណ ២១០នាក់។

ជាកិច្ចចាប់ផ្តើម​ លោក យៅ វេន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានឃុំសំបួរ បានរាយការណ៍សង្ខេបវឌ្ឍនភាពនៃការដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំដែលបានអនុវត្តកន្លងមក និងការងារបង្កបង្កើនផលរបស់ប្រជាកសិករក្នុងឆ្នាំ២០២៥នេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ស្រី វុឌ្ឍី​ បានទទួលស្តាប់ពីបញ្ហាប្រឈម កង្វល់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ​ និងបានពន្យល់បកស្រាយនូវរាល់សំណេីដែលបានលេីកឡេីងចំគោលដៅ​ និងតម្រូវការរបស់ប្រជាពលរដ្ឋ​ ជាពិសេស​បានដោះស្រាយបញ្ហាប្រឈមនានា​ក្នុងកិច្ចពិភាក្សាខាងលេីនេះផងដែរ។

ជាទីបញ្ចប់ វេទិកាសាធារណៈនេះទទួលបានលទ្ធផលផ្លែផ្កា​ដោយ​ ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធទាំងអស់ បានបកស្រាយ និងដោះស្រាយជូនតាមសំណូមពររួចរាល់​ សម្រាប់ករណីនៅសេសសល់ត្រូវស្នើរាយការណ៍បន្តដល់ថ្នាក់ស្រុកដើម្បីមានដំណោះស្រាយបន្ទាប់។

សូមជម្រាបជូនថា​ ការរៀបចំវេទិកានេះ មានគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋនៅមូលដ្ឋានជាមួយរាជរដ្ឋាភិបាលដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទទួលស្ដាប់នូវសំណើ សំណូមពរ និងបញ្ហាប្រឈមនានា​ ផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលដេីម្បីជូនជ្រាប សំដៅស្វែងរកការគាំទ្រ និងការចូលរួមអនុវត្ត​ ជាពិសេសជួយដោះស្រាយ និងបូកសរុបសំណើ សំណូមពរ បញ្ហាប្រឈមនានា ដើម្បីកំណត់អំពីវិធានការដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៥ 109

សេចក្ដីថ្លែងការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្កោលទោសចំពោះវាយប្រហារឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥

សេចក្ដីថ្លែងការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្កោលទោសចំពោះវាយប្រហារឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៥ 95

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មកប្រចាំការនៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៤ កក្កដា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំពីស្ថានភាពក្នុងតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 237

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិបទសន្ទ្រា ខេត្តព្រៃវែង

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំ...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 227

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ​និងផ្តល់យោបល់លេីសេចក្តីព្រាងច្បាប់ស្តីពី​ផលិតកម្មកសិកម្មតាមកិច្ចសន្យា​ និងសេចក្តីព្រាងអនុក្រឹត្យ​ ស្តីពីឯកសណ្ឋាន​ សញ្ញាសម្គាល់​ និងសញ្ញាសក្តិ​

នាព្រឹកថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ​និងផ្តល់យោបល់លេីសេចក្តីព្រាងច្បាប់ស្តីពី​ផលិតកម្មកសិកម្មតាមកិច្ចសន្យា​...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 228

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងការធ្វើស្រែដោយប្រើម៉ាស៊ីនព្រោះ នៅស្រុកអង្គរបូរី និងការប្រមូលផលស្រូវនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 219

ដំណាំស្ពៃក្តោបលើផ្ទៃដី១.៥ហិកតា ក្នុងឃុំតាស្តា ស្រុកសំពៅលូន ចាប់ផ្តើមប្រមូលផល ក្នុងតម្លៃទីផ្សារសមរម្យ

ដំណាំស្ពៃក្តោបលើផ្ទៃដី១.៥ហិកតា ក្នុងឃុំតាស្តា ស្រុកសំពៅលូន ចាប់ផ្តើមប្រមូលផល ក្នុងតម្លៃទីផ្សារសមរម្យ ដែលកសិករអាចទទួលយកបាន បន្ទាប់ពីមានផែនការដាំដុះបានត្រឹមត្រូវ។...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 247

បន្លែជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ត្រូវបានប្រគល់ជូនបងប្អូនកងទ័ពជួរមុខនៅក្នុងខេត្តព្រះវិហារ

បន្លែជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ត្រូវបានប្រគល់ជូនបងប្អូនកងទ័ពជួរមុខនៅក្នុងខេត្តព្រះវិហារ ក្នុងស្មារតីខ្មែរជួយខ្មែរនិងដើម្បីផ្តល់អាហាររូបត្ថម្ភដែលមានគុណភាពដល់កងទ័ពជួរមុខ។...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 247

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីយន្តការគ្រប់គ្រងរួមនូវគម្រោងអភិវឌ្ឍន៍ក្រោមឱវាទក្រសួង

នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីយន្តការគ្រប់គ្រងរួមនូវគម្រោងអភិវឌ្ឍន៍ក្រោមឱវាទក្រសួង...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 244

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំលោក...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៥ 481

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្ម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៥ 361

ក្រសួងកសិកម្ម ប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់ ទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែន

នារសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៥ រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន ២ គ្រឿងបានដឹកបន្លែជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៥ 378

កិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពលើការអភិវឌ្ឍកម្មវិធីទូរស័ព្ទ CAO Farmbook ក្រោមអធិបតីភាព ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នំា២០២៥ ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យលើការកែសម្រួលចុងក្រោយ...