ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍ទំនេីបស្វាយចន្ទីភ្នំគូលែន នៅឃុំខ្នងភ្នំ ស្រុកស្វាយលេី ខេត្តសៀមរាប។
បេីតាមឯកឧត្តមរដ្ឋមន្រ្តីថា ការប្រេីប្រាស់ពូជប្រពៃណី ក៏មានលក្ខណៈពិសេសដាច់ដោយឡែកផងដែរ ដែលជាប្រភេទស្វាយចន្ទីមិនប្រេីប្រាស់ជីគីមី អាចកែច្នៃលក់ចេញឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនៅនឹងទីតាំង អាចទទួលបានប្រាក់ចំណូល និងតម្លៃបន្ថែមកម្រិតខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍ ពិនិត្យលទ្ធភាពក្នុងការចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន ដែលមានតម្រូវការទីផ្សារល្អ សម្រាប់ជាប្រភពចំណូលមួយបន្ថែមទៀត៕