ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាននៃគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាទាំង៣ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំដែលធ្វេីឡើងនៅទីស្តីការក្រសួងនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មការសម្របសម្រួលនិងគ្រប់គ្រងរួម និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងបី ព្រមទាំងបានបែងចែកតួនាទីភារកិច្ច ដល់សមាជិក សមាជិកា ធ្វើយ៉ាងណាឱ្យដំណើរការកម្មវិធីប្រព្រឹត្តិទៅដោយរលូន សំដៅធានាសុខសុវត្ថិភាពដល់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលនឹងអញ្ជើញចូលរួមនៅក្នុងពិធីនេះ៕