នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពីលោកនាយរងអធិការរដ្ឋបាលជលផលមេគង្គ នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល ចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមអភិរក្សត្រីមេពូជប៉ុស្តិ៍កោះត្រែង(ឧទ្យានុរក្ស និងសហគមន៍នេសាទ) ស្ថិតក្នុងតំបន់រ៉ាមសារ និងចុះពិនិត្យស្ថានភាពការនេសាទតាមដងទន្លេ និងល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងដំណើរនេះ ក្រុមការងារបានដកហូតវត្ថុតាងមួយចំនួន រួមមាន មងចំនួន ០៤ត្បូង ក្រឡា១២-១៤សង់ទីម៉ែត្រ ប្រវែង ៣០០ម៉ែត្រ។ ជាមួយគ្នានេះ ឯកឧត្តម ទឹម បូរក្ស ក៏បានផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហាស់ សារ៉េត ជាពិសេស ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយពង្រឹងការអនុវត្តច្បាប់ និងកិច្ចការការពារ "សត្វផ្សោត-ត្រីមេពូជ" ដោយប្រើយន្តការ២៤ម៉ោង/២៤ម៉ោង៕