នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ប៉ុល សុផា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ឯកឧត្តម សេក ភក្តី ទីប្រឹក្សាក្រសួងកសិកម្ម លោក ឃុន កក្កដា អគ្គនាយកស្តីទីអគ្គនាយកដ្ឋានកៅស៊ូ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារគោកដូងអង្គរជុំ ស្ថិតនៅឃុំគោកដូង ស្រុកពួក ខេត្តសៀមរាប ។
គោលបំណងនៃកិច្ចសំណេះសំណាលនេះគឺ ដើម្បីស្វែងយល់ពីការអភិវឌ្ឍរបស់សហគមន៍ និងបញ្ជ្រាបពីទស្សនាទានសហគមន៍កសិកម្មទំនើប ពិនិត្យលទ្ធភាពរបស់សហគមន៍ក្នុងការប្រែក្លាយជាសហគមន៍កសិកម្មកៅស៊ូគ្រួសារទំនើប។ ក្រុមការងារ និងសមាជិកសហគមន៍កៅស៊ូគ្រួសារគោកដូងអង្គរជុំ បានសន្យាថានឹងជួបគ្នាម្តងទៀត ដើម្បីពិភាក្សាលម្អិតក្នុងដំណើរការការងារនេះ។ បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យជាក់ស្តែងចម្ការកៅស៊ូគ្រួសារ និងកន្លែងចិញ្ចឹមឃ្មុំរបស់សហគមន៍ផងដែរ៕