នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៥ លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានដឹកនាំសហការីចំនួន០២រូប ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដានៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដល់សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ដែលស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងមានការចូលរួមពីសមាជិកសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ សរុបប្រមាណ ៤០រូប។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងផ្សព្វផ្សាយដល់សមាជិកសហគមន៍កសិកម្មទំនើបដាំដុះដំណាំម្រេច ឱ្យទទួលបានចំណេះដឹងអំពីស្តង់ដា និងនិតិវិធីផ្តល់វិញ្ញាបនបត្រកសិកម្មល្អ ( CamGAP) ដេីម្បីយកទៅអនុវត្ត និងអាចឈានដល់ការចុះបញ្ជីជាចម្ការនៃការអនុវត្តកសិកម្មល្អកម្ពុជា ព្រមទាំងអាចទទួលបាន Logo CamGAP ដែលមានភ្ជាប់ជាមួយប្រព័ន្ធQR code សម្រាប់បិទលើផលិតផលរបស់សហគមន៍ ដើម្បីចូលរួមក្នុងការលេីកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលម្រេចសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
ជាលទ្ធផល សមាជិកសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ទទួលបានការយល់ដឹងក្នុងការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផលិតម្រេចដែលគុណភាពនិងសុវត្ថិភាព ហើយសមាជិកទាំងអស់បានប្តេជ្ញាយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះយកទៅអនុវត្តក្នុងផលិតកម្មដំណាំម្រេច ដើម្បីទទួលបានផលិតផលម្រេច( CamGAP) ដែលមានគុណភាព សុវត្ថិភាព និងអនុលោមតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផលិតផលម្រេចទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន។