ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ លោកស្រី ឡុង តាបនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំរហាត់ទឹក ស្រុកមង្គលបុរី និងសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
កិច្ចសំណេះសំណាលនេះរៀបចំឡើងក្នុងគោលបំណង ស្វែងយល់ពីការអភិវឌ្ឍរបស់សហគមន៍ និងបញ្ជ្រាបពីទស្សនាទានសហគមន៍កសិកម្មទំនើប ពិនិត្យលទ្ធភាពរបស់សហគមន៍ក្នុងការរប្រែក្លាយជាសហគមន៍កសិកម្មទំនើប។ ក្រុមការងារ និងសមាជិកសហគមន៍កសិកម្មបន្ទាយឆ្មារ បានសន្យាថា នឹងជួបគ្នាម្តងទៀត ដើម្បីពិភាក្សាលម្អិតក្នុងដំណើរការប្រែក្លាយជាសហគមន៍ទំនើប៕