ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យ និងសួរសុខទុក្ខមន្រ្តីជលផល កងកម្លាំងចម្រុះ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ៩ មិថុនា ២០២៥ 1367

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកអនុប្រធានមន្ទីរ លោក​អធិការរង​រដ្ឋបាល​ជលផលខាងជើងបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាល​ជលផលកំពង់ធំ បានចុះទៅពិនិត្យ និងសួរសុខទុក្ខមន្រ្តីសង្កាត់រដ្ឋបាលជលផល សហគមន៍នេសាទផាត់សណ្តាយ និងកងកម្លាំង៣អង្គភាពពីយោធភូមិភាគ៥ កងកម្លាំង​ប្រតិបត្តិការសឹករងកំពង់ធំតំណាងឱ្យយោធភូមិភាគ៤ កម្លាំងទីបញ្ជាការ​ស្រាលនិងលោកប្រធានក្រុមប្រឹក្សាឃុំ សរុបអ្នកចូលរួម២៤នាក់ ធ្វើនៅស្នាក់រដ្ឋបាល​ជលផលក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ 
នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់​ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ដែលបានកោតសរសើរ និងថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះកិច្ចសហការចុះល្បាត ផ្សព្វផ្សាយ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសា​ទ​យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម។ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានលើកឡើងថា រៀងរាល់ថ្ងៃមន្រ្តីដែលប្រចាំការក្នុងភូមិសាស្រ្តជុំវិញបឹងទន្លេសាប ត្រូវតែសហកា​រ​ជាមួយ​​កម្លាំង​ចម្រុះឱ្យកាន់តែស្អិតរមួត ចុះល្បាតរួមគ្នាដើម្បីឱ្យបេសកកម្មនេះ​កាន់តែ​មានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំទៅមន្ត្រីជំនាញត្រួតពិនិត្យ និងជួយផ្សព្វផ្សាយ​ឱ្យប្រជានេសាទ ក្នុងអន្តរកាលនៃរដូវបិទនេសាទ  នៅក្នុងភូមិសាស្រ្តបឹងទន្លេសាប ពីឧបករណ៍នេសាទឱ្យបានត្រឹមត្រូវ ដើម្បីជួយអភិរក្ស និងអភិវឌ្ឍធនធានជល​ផល​របស់​​យើងឱ្យកាន់សម្បូរណ៍ថែ​មទៀត ធ្វើយ៉ាងណាឱ្យពួកគាត់អនុវត្តទៅតាម​គោលការណ៍​មួយដែលបានឯកភាពគ្នារវាងរដ្ឋបាលជលផល និងមេបញ្ជាការ​ដែល​ទទួលបន្ទុកកិច្ចការនេះ។  
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ឆ្នាំនេះ ត្រីមានការសម្បូរណ៍ ឯទឹកទន្លេក៏មិនសូវខ្វះ​បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ធ្វើឱ្យអ្នកនេសាទមួយចំនួនតែងតែលួចឆ្មក់ចូល ទៅ​នេសាទក្នុងកន្លែងអភិរក្សទាំងនេះ នៅពេលដែលយើងមានការធ្វេសប្រហែស​។ យ៉ាងណាមិញ ឯកឧត្តមតែងតែពិនិត្យតាមរយៈរបាយការណ៍សកម្មភាពប្រចាំថ្ងៃ​ហើយបានកោតសរសើរចំពោះការបំពេញកាតព្វកិច្ចរបស់ក្រុមចម្រុះយើងតែងតែទប់ស្កាត់បានល្អ និងទាន់ពេលវេលា។
ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមការងារចំពោះ​បេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បី​ជួយទប់ស្កាត់បទល្មើស និងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប ដែលជា​ធនធាន​ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហកា​រក្នុងប្រតិបត្តិការ​នេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៥ 109

សេចក្ដីថ្លែងការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្កោលទោសចំពោះវាយប្រហារឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥

សេចក្ដីថ្លែងការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្កោលទោសចំពោះវាយប្រហារឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៥ 95

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មកប្រចាំការនៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៤ កក្កដា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំពីស្ថានភាពក្នុងតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 237

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិបទសន្ទ្រា ខេត្តព្រៃវែង

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំ...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 227

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ​និងផ្តល់យោបល់លេីសេចក្តីព្រាងច្បាប់ស្តីពី​ផលិតកម្មកសិកម្មតាមកិច្ចសន្យា​ និងសេចក្តីព្រាងអនុក្រឹត្យ​ ស្តីពីឯកសណ្ឋាន​ សញ្ញាសម្គាល់​ និងសញ្ញាសក្តិ​

នាព្រឹកថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ​និងផ្តល់យោបល់លេីសេចក្តីព្រាងច្បាប់ស្តីពី​ផលិតកម្មកសិកម្មតាមកិច្ចសន្យា​...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 228

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងការធ្វើស្រែដោយប្រើម៉ាស៊ីនព្រោះ នៅស្រុកអង្គរបូរី និងការប្រមូលផលស្រូវនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 219

ដំណាំស្ពៃក្តោបលើផ្ទៃដី១.៥ហិកតា ក្នុងឃុំតាស្តា ស្រុកសំពៅលូន ចាប់ផ្តើមប្រមូលផល ក្នុងតម្លៃទីផ្សារសមរម្យ

ដំណាំស្ពៃក្តោបលើផ្ទៃដី១.៥ហិកតា ក្នុងឃុំតាស្តា ស្រុកសំពៅលូន ចាប់ផ្តើមប្រមូលផល ក្នុងតម្លៃទីផ្សារសមរម្យ ដែលកសិករអាចទទួលយកបាន បន្ទាប់ពីមានផែនការដាំដុះបានត្រឹមត្រូវ។...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 247

បន្លែជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ត្រូវបានប្រគល់ជូនបងប្អូនកងទ័ពជួរមុខនៅក្នុងខេត្តព្រះវិហារ

បន្លែជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ត្រូវបានប្រគល់ជូនបងប្អូនកងទ័ពជួរមុខនៅក្នុងខេត្តព្រះវិហារ ក្នុងស្មារតីខ្មែរជួយខ្មែរនិងដើម្បីផ្តល់អាហាររូបត្ថម្ភដែលមានគុណភាពដល់កងទ័ពជួរមុខ។...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 247

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីយន្តការគ្រប់គ្រងរួមនូវគម្រោងអភិវឌ្ឍន៍ក្រោមឱវាទក្រសួង

នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីយន្តការគ្រប់គ្រងរួមនូវគម្រោងអភិវឌ្ឍន៍ក្រោមឱវាទក្រសួង...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៥ 244

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំលោក...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៥ 481

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្ម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៥ 361

ក្រសួងកសិកម្ម ប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់ ទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែន

នារសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៥ រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន ២ គ្រឿងបានដឹកបន្លែជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៥ 378

កិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពលើការអភិវឌ្ឍកម្មវិធីទូរស័ព្ទ CAO Farmbook ក្រោមអធិបតីភាព ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នំា២០២៥ ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យលើការកែសម្រួលចុងក្រោយ...