នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ប៉ុល សុផា ឯកឧត្តម សេក ភក្តី ទីប្រឹក្សាក្រសួងកសិកម្ម លោក ឃុន កក្កដា អគ្គនាយកស្តីទីអគ្គនាយកដ្ឋានកៅស៊ូ លោក ស៊ឹម តូ អនុប្រធានវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងសហការី បានចុះជួបម្ចាស់កសិដ្ឋានភ្ញាស់កូន និងចិញ្ចឹមត្រី នៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
គោលបំណងនៃដំណើរបេសកកម្មនេះ ដើម្បីពិនិត្យអំពីវឌ្ឍនភាព និងសមត្ថភាពផ្គត់ផ្គង់កូនត្រីពូជ និងត្រីសម្រាប់យកសាច់ ដែលជាផ្នែកមួយនៃការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងជូនកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនឹងនេះការចុះពិនិត្យនេះក៏មានបំណងជំរុញ និងលើកកម្ពស់វិស័យវារីវប្បកម្មក្នុងតំបន់ ក្នុងគោលដៅបន្តធានាសន្តិសុខស្បៀង និងការផ្គត់ផ្គង់អាហារដែលមានគុណភាព៕