នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសៀមបូក បានអញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចូលរួមវេទិកាសាធារណៈ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២៨២នាក់ នៅឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
វេទិកាសាធារណៈនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកអាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋសរុបអ្នកចូលរួមចំនួន២៨២នាក់។
បើតាមឯកឧត្តមរដ្ឋលេខាធិការ នៅក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋមួយចំនួនមានសំណួរ និងសំណូមពរ សរុបចំនួន១៤សំណូមពរ និងបានដោះស្រាយរួចរាល់ទាំង១៤សំណូមពរផងដែរ៕