ព័ត៌មានផ្សេងៗទៀត
លោក ឈុម គីមហូន ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ថ្ងាន់កើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបង្ហាញក្ដីរីករាយដែលបានចូលរួមវេទិកាសាធារណៈនៅក្នុងបរិវេណសាលាឃុំបត់ត្រង់ ដោយលោកបញ្ជាក់ថា ការចូលរួមវេទិកានេះពិតជាមានសារសំខាន់ណាស់សម្រាប់រូបលោក និងពលរដ្ឋផ្សេងទៀតក្នុងមូលដ្ឋាន ព្រោះពួកគាត់បានលើកឡើងនូវក្ដីកង្វល់ និងការសំណូមពរនានាទៅកាន់គណៈអធិបតី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបត់ត្រង់ ក៏ដូចជាអាជ្ញាធរមូលដ្ឋានផ្ទាល់ ហើយបានដោះស្រាយក្ដីកង្វល់ និងសំណូមពរជូនពួកគាត់បានយ៉ាងមានប្រសិទ្ធភាព ដូចជាបញ្ហាតបណ្ដាញអគ្គិសនី ផ្លូវថ្នល់ ប្រឡាយទឹក ទ្វារទឹក និងការរកទីផ្សារសម្រាប់លក់កសិផលរបស់កសិករជាដើម ដែលអាចជួយសម្រួលជីវភាពពួកគាត់ឱ្យកាន់តែប្រសើរឡើង៕