មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងលាយផ្សំ វេចខ្ចប់ជាថ្មីជីកសិកម្ម និងដេប៉ូលក់ជី-ថ្នាំកសិកម្មចំនួន ៧០ទីតាំង
========================
កាលពីសប្តាហ៍កន្លងទៅ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មនិងមន្រ្តី នីតិកម្មកសិកម្មខេត្តបានចុះត្រួតពិនិត្យទីតាំងលាយផ្សំេ វេចខ្ចប់ជាថ្មីជី កសិកម្ម និងដេប៉ូ លក់ជី-ថ្នាំកសិកម្មចំនួន ៧០ដេប៉ូ ក្នុងខេត្តចំនួន៦។
ការចុះត្រួតពិនិត្យទីតាំងលាយផ្សំ វេចខ្ចប់ជាថ្មីជីកសិកម្មនេះក្នុងគោលដៅ ធានាថាទីតាំងនេះមិនមានបង្កជាការរំខានក្លិនឈួលដែលធ្វើឱ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ដោយឡែក ចំពោះការចុះត្រួតពិនិត្យដេប៉ូលក់ជី-ថ្នាំកសិកម្ម គឺជាផ្នែកមួយ នៃការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មជីនិងថ្នាំ កសិកម្ម ក៏ដូចជាណែនាំដល់អាជីវករឱ្យចែកចាយតែផលិតផលដែលមាន ការចុះបញ្ជិកាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ទុកដាក់ជី-ថ្នាំឱ្យបានត្រឹមត្រូវនិងមានសុវត្ថិភាព។
តាមរយៈការចុះពិនិត្យនេះ មន្រ្តីនីតិកម្មកសិកម្មខេត្តបានអប់រំណែនាំផ្ទាល់ មាត់ដល់អាជីវករចំនួន ៦ដេប៉ូ និងបានធ្វើកំណត់ហេតុកែតម្រូវចំនួន ៧ដេប៉ូ។ ចំពោះដេប៉ូផ្សេងទៀតឃើញថាកំពុងអនុវត្តបានល្អប្រសើរហើយ។